[១៩៣] បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់ភវរាគានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលទី ៨ នោះ មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ
