មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។
[១៩៥] បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់មានានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីនោះដែរឬ។