មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​អនាគាមិមគ្គ​នោះ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ កាមរាគានុស័យ និង​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ​ផង ក្នុង​រូបធាតុ ក្នុង​អរូបធាតុ និង​ក្នុង​អប​រិយា​បន្នៈ​នោះ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ​នោះ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ
ថយ | ទំព័រទី ៣០៥ | បន្ទាប់