តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់ភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ
