បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់ភវរាគានុស័យ កាមរាគានុស័យ និងបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទុក្ខវេទនា ក្នុងអបរិយាបន្នៈនោះ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់ភវរាគានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង ក្នុងទីទាំងអស់។
