បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ
