តែបុគ្គលនោះ មិនមែនជាមិនលះបង់ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ
