អើ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ ភវរាគានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ ភវរាគានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។