តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។
[៣៣] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។