មួយយ៉ាងទៀត បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ