កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ និងបដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ និងកាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។