វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ពួក​ធម៌ ដែល​រាប់បញ្ចូល​ក្នុង​សក្កា​យទាំងអស់​នុ៎ះ។ ភវ​រាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា។ ភវ​រាគានុស័យ ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ។ អវិ​ជ្ជានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ទីណា។ អវិ​ជ្ជានុ​ស័យ ដេក​សម្ងំ​នៅ ក្នុង​ពួក​ធម៌ ដែល​រាប់បញ្ចូល​ក្នុង​សក្កា​យទាំងអស់​នុ៎ះ។
អនុ​សយ​វារៈ
 [២] កាមរាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ (គឺ​កើតមាន) បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ កាមរាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ កាមរាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ មា​នា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត មា​នា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ កាមរាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។
ថយ | ទំព័រទី ២ | បន្ទាប់