បុគ្គល​ណា លះបង់​បដិ​ឃានុ​ស័យ បុគ្គល​នោះ លះបង់​ភវ​រាគានុស័យ។បេ។ លះបង់​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ បុគ្គល​នោះ លះបង់​កិលេស ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ លះបង់​បដិ​ឃានុ​ស័យ​ដែរ​ឬ។ មិនមែនទេ។
 [១៣៦] បុគ្គល​ណា លះបង់​មា​នា​នុ​ស័យ បុគ្គល​នោះ (លះបង់) ទិ​ដ្ឋានុ​ស័យ។បេ។ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ លះបង់​មា​នា​នុ​ស័យ​ដែរ​ឬ។ បុគ្គល​នោះ លះបង់​កិលេស ដែល​តាំងនៅ​ជាមួយនឹង​អនុស័យ​នោះ។ បុគ្គល​ណា លះបង់​មា​នា​នុ​ស័យ បុគ្គល​នោះ លះបង់​ភវ​រាគានុស័យ។បេ។ លះបង់​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ លះបង់​មា​នា​នុ​ស័យ​ដែរ​ឬ។ អើ។
 [១៣៧] បុគ្គល​ណា លះបង់​ទិ​ដ្ឋានុ​ស័យ បុគ្គល​នោះ លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ លះបង់​ទិ​ដ្ឋានុ​ស័យ​ដែរ​ឬ។ អើ។បេ។
ថយ | ទំព័រទី ២២២ | បន្ទាប់