ដល់បុគ្គល អ្នកសេពទេ។ អរិដ្ឋភិក្ខុនោះ មិនលះបង់ទិដ្ឋិនោះសោះ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូលអ្នកសម្លាប់ត្មាត។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដល់អរិដ្ឋភិក្ខុ ដែលជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត ដូច្នេះថា យើងដឹងច្បាស់ នូវធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ។ អរិដ្ឋភិក្ខុនោះ ក៏មិនលះបង់ទិដ្ឋិនោះសោះ។ សង្ឃធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូននៃត្រកូល ជាអ្នកសម្លាប់ត្មាត។ ការធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា