(សង្ឃគប្បីធ្វើតជ្ជនីយកម្ម) ដូចគ្នាដែរ នឹងភិក្ខុ ដែលពោលតិះដៀលព្រះពុទ្ធពួក១ ព្រះធម៌ពួក១ ព្រះសង្ឃពួក១។ ភិក្ខុដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃយ៉ាងនេះ គឺភិក្ខុដែលសង្ឃធ្វើតជ្ជនីយកម្មហើយ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី បើទុកជាសង្ឃសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនីឡើយ មិនឲ្យត្រូវអាបត្តិនោះទៀត ឬអាបត្តិដែលប្រហែលនឹងអាបត្តិមុននោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវហាមឧបោសថ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ មិនត្រូវទទួលនាទីជាធំក្នុងវត្ត