ព្រះជិនស្រីទ្រង់ត្រាស់ឲ្យធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ។ ទ្រង់បង្គាប់ឲ្យធ្វើនិយស្សកម្ម បព្វាជនីយកម្ម និងបដិសារណីយកម្ម ព្រោះហេតុដូចគ្នាដែរ។ (ឧក្ខេបនីយកម្ម) ព្រោះមិនឃើញអាបត្តិ១ មិនសំដែងអាបត្តិ១ មិនលះទិដ្ឋិអាក្រក់១ ល្បែង១ មារយាទមិនសមគួរ១ ការបៀតបៀន១ មិច្ឆាអាជីវ១ ទាំងនេះ ជាអតិរេកបទ ក្នុងបព្វាជនីយកម្ម។ អង្គ៥ គឺភិក្ខុព្យាយាមមិនឲ្យគ្រហស្ថបានលាភ និងពោលទោសព្រះរតនត្រ័យ (ជាដើម) មាន២លើក មានឈ្មោះថា ទ្វេបញ្ចក ទាំងនេះ ជាអតិរេកបទ ក្នុងបដិសារណីយកម្ម។