សញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខហើយ ការឲ្យបក្ខបរិវាសនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤១៨] ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ បានប្រាប់ដល់ពួកភិក្ខុថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ សង្ឃឲ្យបក្ខបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ ខ្ញុំនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃទាញ ឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ ហើយសឹមឲ្យសមោធានបរិវាស (បរិវាសដែលប្រជុំអាបត្តិ) ចំពោះអាបត្តិខាងដើមចុះ។