[​៤៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​។​បេ​។​ ​រួច​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​អាបត្តិ១​ ​បិទបាំង​ទុក១ថ្ងៃ​។​បេ​។​ ​អាបត្តិ១០​ ​បិទបាំង​ទុក១០ថ្ងៃ​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​ខ្ញុំ​បិទបាំង​ទុក​យូរ​ជាង​អាបត្តិ​ទាំងអស់​ ​ខ្ញុំ​សូម​សមោធាន​បរិវាស​ ​នឹង​សង្ឃ​ ​តាម​ដម្លៃ​អាបត្តិ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​សូម​ជា​គំរប់​បីដង​ផង​។​
 [​៤៤៥​]​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ភិក្ខុ​នេះ​ ​មានឈ្មោះ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​អាបត្តិ១​ ​បិទបាំង​ទុក១ថ្ងៃ​។​បេ​។​ ​អាបត្តិ១០​ ​បិទបាំង​ទុក១០ថ្ងៃ​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ទាំងឡាយ​ឯណា​ ​ដែល​បិទបាំង​ទុក​យូរ​ជាង​អាបត្តិ​ទាំងអស់​ ​ភិក្ខុ​នោះ​ ​សូម​សមោធាន​បរិវាស​នឹង​សង្ឃ​ ​តាម​ដម្លៃ​អាបត្តិ​ទាំងនោះ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់