ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​កាលដែល​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​មាន​សេចក្តី​ខ្មាសបាប​ចុះ​ស៊ុប​ ​(​ក្នុងចិត្ត​)​ ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​អាត្មាអញ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​ ​អាត្មាអញ​ ​បាន​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​សង្ឃ​ក៏បាន​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​អាត្មាអញ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​កាលដែល​អាត្មាអញ​ ​កំពុង​នៅ​បរិវាស​ ​ក៏​មាន​សេចក្តី​ខ្មាសបាប​ចុះ​ស៊ុប​ ​(​ក្នុងចិត្ត​)​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ទ្វេ​មាស​បរិវាស​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១ទៀត​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១ទៀត​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​ភិក្ខុ​ ​មានឈ្មោះ​ដូច្នេះ​ ​ចំពោះ​អាបត្តិ១ទៀត​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ភិក្ខុ​នេះ​ ​មាន​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់