ធ្វើចំពោះមុខ១ កម្មដែលសាកសួរហើយទើបធ្វើ១ កម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
[៥៨] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអទេសិតាបត្តិ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។
[៥៩] ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ និយស្សកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣នេះឯង។