​[​៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ចំពោះមុខ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 ​[​៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​សាកសួរ​ហើយ​ ​ទើប​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​
 ​[​៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ ​ដែល​ធ្វើតាម​ពាក្យ​ប្តេជ្ញា១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល
ថយ | ទំព័រទី ៣៨ | បន្ទាប់