[​៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​មាន​សីលវិបត្តិ​ ​ក្នុង​អធិសីល១​ ​ភិក្ខុ​មាន​អាចារ​វិបត្តិ​ក្នុង​អជ្ឈាចារ១​ ​ភិក្ខុ​មាន​ទិដ្ឋិ​វិបត្តិ​ក្នុង​អតិ​ទិដ្ឋិ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​ ​អង្គ៣នេះឯង​។​ ​
 [​៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ១​ ​ពោល​តិះដៀល​ព្រះធម៌១​ ​ពោល​តិះដៀល​ព្រះសង្ឃ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​ ​
 [​៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ៣ពួក​គឺ​ភិក្ខុ​អ្នកបង្កហេតុ​ ​បង្ក​ជំលោះ​ ​បង្ក​វិវាទ​ ​បង្ក​តិរច្ឆានកថា​ ​បង្ក​អធិករណ៍​ក្នុង​សង្ឃ​ពួក១​ ​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់