លេងអង្គញ់ខ្លះ លេងផ្លុំស្លឹកខ្លះ លេងកូននង្គ័លខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ខ្លះ លេងរថតូចៗខ្លះ លេងធ្នូតូចៗខ្លះ លេងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់)ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ចាដំរីខ្លះ ហាត់វិជ្ចាសេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដង (មានដងដាវជាដើម)ខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលកំពុងរាំយ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំក្នុងទីនេះមើល ដូច្នេះខ្លះ ដាក់ម្រាមដៃលើថ្ងាសខ្លួន និងថ្ងាសស្រីរបាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗ (ក្រៅអំពីនេះទៅទៀត)ខ្លះ បពិត្រព្រះអង្គដ៏ចំរើន ក៏មនុស្សទាំងឡាយឯណា ដែលធ្លាប់មានសទ្ធាជ្រះថ្លាមកពីមុន ឥឡូវនេះមនុស្សទាំងនោះ ត្រឡប់ជាគ្មានសទ្ធា គ្មានសេចក្តីជ្រះថ្លាទៅវិញ លំអានទានទាំងឡាយឯណា (ដែលគេធ្លាប់ធ្វើ) ដល់សង្ឃមកពីមុន ឥឡូវនេះលំអានទានទាំងនោះ គេក៏ផ្តាច់អស់ហើយ ពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ ក៏នាំគ្នារត់ចេញ នៅតែពួកភិក្ខុដែលលាមក សូមទ្រង់ព្រះមេត្តាប្រោស