លោក​សុធម្ម​ភិក្ខុ​ជា​ម្ចាស់​ ​ទទួល​ភត្ត​ ​របស់ខ្ញុំ​ ​ក្នុង​ថ្ងៃ​ព្រឹកស្អែក​ ​ជាមួយនឹង​ព្រះ​ថេរ​ទាំងឡាយ​។​ ​សុធម្ម​ភិក្ខុ​តប​ថា​ ​នែ​គហបតិ​ ​កុំឡើយ​ ​អាត្មា​មិន​ទទួល​និមន្ត​ទេ​។​ ​ចិត្ត​គហបតិ​ ​បាន​អង្វរ​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​ ​ជា​គំរប់​បីដង​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​សុធម្ម​ភិក្ខុ​ជា​ម្ចាស់​ ​ទទួល​ភត្ត​ ​របស់ខ្ញុំ​ ​ក្នុង​ថ្ងៃ​ព្រឹកស្អែក​ ​ជាមួយនឹង​ព្រះ​ថេរ​ទាំងឡាយ​។​ ​សុធម្ម​ភិក្ខុ​តប​ថា​ ​នែ​គហបតិ​ ​កុំឡើយ​ ​អាត្មា​ ​មិន​ទទួល​និមន្ត​ទេ​។​ ​លំដាប់នោះ​ ​ចិត្ត​គហបតិ​គិតថា​ ​លោក​សុធម្ម​ភិក្ខុ​ជា​ម្ចាស់​ ​ទោះ​ទទួល​និមន្ត​ក្តី​ ​មិន​ទទួល​និមន្ត​ក្តី​ ​នឹង​មានប្រយោជន៍​អ្វី​ ​ដល់​អាត្មាអញ​ ​ហើយក៏​ថ្វាយបង្គំ​ ​សុធម្ម​ភិក្ខុ​ ​ដ៏​មាន​អាយុ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ដើរចេញ​ទៅ​។​ ​
 [​១៣២​]​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ចិត្ត​គហបតិ​ ​ក៏​តាក់តែង​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ផ្ចិតផ្ចង់​ ​ដើម្បី​ភិក្ខុ​ ​ជា​ថេរ​ទាំងឡាយ​។​ ​លំដាប់នោះ​ ​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​គិតថា​ ​គួរតែ​អាត្មាអញ​ទៅ​មើល​គ្រឿង​សក្ការ​ ​ដែល​ចិត្ត​គហបតិ​ ​តាក់តែង​ដល់​ភិក្ខុ​ជា​ថេរ​ទាំងឡាយ​ ​ហើយក៏​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​អំពី​ព្រហាម​ ​ចូល​ទៅកាន់​លំនៅ​ ​របស់​ចិត្ត​គហបតិ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​តែងតាំង​ទុក​។​ ​ឯ​ចិត្ត​គហបតិ​ ​ក៏បាន​ចូល​ទៅ​រក​ ​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ចិត្ត​គហបតិ​ ​អង្គុយ​
ថយ | ទំព័រទី ៩០ | បន្ទាប់