ក្នុង​ទីសម​គួរ​ហើយ​ ​សុធម្ម​ភិក្ខុ​ ​ដ៏​មាន​អាយុ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​ថា​ ​ម្នាល​គហបតិ​ ​ខាទនីយ​ភោជនីយាហារ​ ​ដែល​អ្នក​តាក់តែង​នេះ​ ​បរិបូណ៌​ណាស់​ហើយ​ ​ទាស់​តែ​ក្នុង​ទីនេះ​ ​គ្មាន​នំ​ទ្រាបល្ង​ ​មួយ​មុខ​ប៉ុណ្ណោះ​។​ ​ចិត្ត​គហបតិ​តប​ថា​ ​សូម​មេត្តាប្រោស​ ​បើ​ព្រះពុទ្ធ​វចន​ ​មាន​ច្រើនម្ល៉េះ​តើ​ ​(​ថ្វី​ក៏​)​ ​លោកម្ចាស់​សុធម្ម​ ​ពោល​ពាក្យ​តែ​បន្តិចបន្តួច​ថា​ ​នំ​ទ្រាបល្ង​វិញ​ ​សូម​មេត្តាប្រោស​ ​ធ្លាប់​មានរឿង​មក​ហើយ​ថា​ ​មាន​ពួក​ពាណិជ​ ​នៅ​ស្រុក​ទក្ខិណាបថ​ ​បាន​ទៅកាន់​ ​បុ​រត្ថិម​ជនបទ​ ​ពាណិជ​ទាំងនោះ​ ​នាំ​យក​មេមាន់​ពី​ ​បុ​រត្ថិម​ជនបទ​នោះ​មក​ ​សូម​មេត្តាប្រោស​ ​ឯ​មេមាន់​នោះ​ ​បាន​រួមសង្វាស​ ​ជាមួយនឹង​ក្អែក​ ​មេមាន់​នោះ​ ​ក៏​កើតកូន​ ​សូម​មេត្តាប្រោស​ ​កាលណា​កូនមាន់​នោះ​ ​ចង់​រងាវ​ ​ជា​សំឡេង​ក្អែក​ ​វា​ក៏​រងាវ​ថា​ ​កា​កា​កុក្កុដី​ ​(​ក្អែក​មាន់​)​ ​កាលណាបើ​ចង់​រងាវ​ ​ជា​សំឡេង​មាន់​ ​វា​ក៏​រងាវ​ថា​ ​កុក្កុដី​កា​កា​ ​(​មាន់​ក្អែក​)​ ​យ៉ាងណាមិញ​ ​សូម​មេត្តាប្រោស​ ​បើ​ពុទ្ធវចន​ ​មាន​ច្រើន​ដល់ម្ល៉េះ​ ​(​ថ្វី​ក៏​)​ ​លោកម្ចាស់​សុធម្ម​ ​ពោល​ពាក្យ​បន្តិចបន្តួច​ថា​ ​នំ​ទ្រាបល្ង​វិញ​ ​ក៏​យ៉ាងនេះ​ឯង​។
ថយ | ទំព័រទី ៩១ | បន្ទាប់