សុធម្ម​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​គហបតិ​ ​អ្នកឯង​ជេរ​អាត្មា​ ​អ្នកឯង​ផ្តាសា​អាត្មា​ ​ម្នាល​គហបតិ​ ​នុ៎ះ​អាវាស​ ​របស់​អ្នកឯង​ ​អាត្មា​ ​មុខ​ជា​ដើរចេញ​ ​ពី​អាវាស​នោះ​ហើយ​។​ ​ចិត្ត​គហបតិ​ ​និយាយ​តប​ថា​ ​សូម​មេត្តាប្រោស​ ​ខ្ញុំ​មិនបាន​ជេរ​ ​មិនបាន​ផ្តាសា​ ​លោកម្ចាស់​សុធម្ម​ទេ​ ​សូម​មេត្តាប្រោស​ ​សូម​លោកម្ចាស់​ ​សុធម្ម​ ​គង់​ក្នុង​វត្ត​អម្ពា​ដក​វ័ន​ ​ជា​រម្ម​ណី​យស្ថាន​ ​ជិត​នគរ​មច្ឆិ​កា​សណ្ឌ​ចុះ​ ​ខ្ញុំ​នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ដល់​លោកម្ចាស់​សុធម្ម​ ​ដោយ​ចីវរ​បិណ្ឌបាត​ ​សេនាសន​ ​និង​ភេសជ្ជ​បរិក្ខារ​ ​ជា​បច្ច័យ​ ​ដល់​មនុស្ស​ឈឺ​។​ ​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ចិត្ត​គហបតិ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​ម្នាល​គហបតិ​ ​អ្នកឯង​ជេរ​អាត្មា​ ​ម្នាល​គហបតិ​ ​អ្នកឯង​ផ្តាសា​អាត្មា​ ​ម្នាល​គហបតិ​ ​នុ៎ះ​អាវាស​របស់​អ្នក​ ​អាត្មា​មុខ​ជា​ដើរចេញ​ ​ពី​អាវាស​នោះ​ហើយ​។​ ​ចិត្ត​គហបតិ​ក៏​តប​ថា​ ​សូម​មេត្តាប្រោស​ ​ខ្ញុំ​មិនបាន​ជេរ​ ​មិនបាន​ផ្តាសា​ ​លោកម្ចាស់​សុធម្ម​ទេ​ ​សូម​មេត្តាប្រោស​ ​សូម​លោកម្ចាស់​សុធម្ម​គង់​ក្នុង​វត្ត​អម្ពា​ដក​វ័ន​ ​ជា​រម្ម​ណី​យស្ថាន​ ​ជិត​នគរ​មច្ឆិ​កា​សណ្ឌ​ចុះ​ ​ខ្ញុំ​នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ
ថយ | ទំព័រទី ៩២ | បន្ទាប់