ដ៏​សមគួរ​ហើយ​ ​ក៏​(​នាំ​យក​)​ ​ពាក្យ​ដែល​ខ្លួន​ពោល​ ​និង​ពាក្យ​ដែល​ ​ចិត្ត​គហបតិ​ ​ពោល​នោះ​ ​ក្រាបបង្គំទូល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សព្វគ្រប់​។​
 ​[​១៣៤​]​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​ ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​ទេ​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​មិនសមបើ​ ​នឹង​ជេរ​ ​ចិត្ត​គហបតិ​ ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ ​ជា​ទាយក​ ​ជា​កប្បិយ​ការ​ក​ ​ជា​ឧបដ្ឋាក​សង្ឃ​ ​ដោយ​ពាក្យថោកទាប​ ​និង​ដៀលត្មះ​ ​ដោយ​ពាក្យថោកទាប​សោះ​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​តិះដៀល​ហើយ​។​បេ​។​ ​ក៏​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​ធ្វើ​ ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​លោក​ត្រូវ​សូមទោស​ ​នឹង​គហបតិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​នោះ​ ​សង្ឃ​ត្រូវ​ធ្វើ​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​ចោទ​សុធម្ម​ភិក្ខុ​ ​ជាមុន​ ​លុះ​ចោទ​ហើយ​ ​ត្រូវ​រំលឹក​ ​លុះ​រំលឹក​ហើយ​ ​ត្រូវលើ​ក​អាបត្តិ​ឡើង​ ​លុះ​លើក​អាបត្តិ​ឡើង​ហើយ​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ញុំាង​សង្ឃ​ ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​សុធម្ម​ភិក្ខុ​នេះ​ ​ជេរ​ចិត្ត​គហបតិ​ ​ដែល​ជា​អ្នកមាន​សទ្ធា​ជ្រះ​ថា្ល​ ​ជា​ទាយក​ ​ជា​កប្បិយ​ការ​ក​ ​ជា​ឧបដ្ឋាក​សង្ឃ​ ​ដោយ​ពាក្យ​
ថយ | ទំព័រទី ៩៤ | បន្ទាប់