ថោកទាប​ ​និង​ដៀលត្មះ​ ​ដោយ​ពាក្យថោកទាប​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវ​ធ្វើ​ ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​លោក​ត្រូវ​សូមទោស​ ​នឹង​ចិត្ត​គហបតិ​។​ ​នេះ​ជា​វាចា​ប្រកាស​ឲ្យ​សង្ឃ​ដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​សុធម្ម​ភិក្ខុ​នេះ​ ​ជេរ​ចិត្ត​គហបតិ​ ​ដែល​ជា​អ្នកមាន​សទ្ធា​ជ្រះថ្លា​ ​ជា​ទាយក​ ​ជា​កប្បិយ​ការ​ក​ ​ជា​ឧបដ្ឋាក​សង្ឃ​ ​ដោយ​ពាក្យថោកទាប​ ​និង​ដៀលត្មះ​ ​ដោយ​ពាក្យថោកទាប​។​ ​សង្ឃ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​លោក​ត្រូវ​សូមទោស​ ​នឹង​ចិត្ត​គហបតិ​។​ ​ការ​ធ្វើ​ ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​លោក​ត្រូវ​សូមទោស​ ​នឹង​ចិត្ត​គហបតិ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​សុធម្ម​ភិក្ខុ​នេះ​ ​ជេរ​ចិត្ត​គហបតិ​ ​ដែល​ជា​អ្នកមាន​សទ្ធា​ជ្រះថ្លា​ ​ជា​ទាយក​ ​ជា​កប្បិយ​ការ​ក​ ​ជា​ឧបដ្ឋាក​សង្ឃ​ ​ដោយ​ពាក្យថោកទាប​ ​និង​ដៀលត្មះ​ ​ដោយ​ពាក្យថោកទាប​។​ ​ឥឡូវ​ ​សង្ឃ​ធ្វើ​ ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​លោក​ត្រូវ​សូមទោស​ ​នឹង​ចិត្ត​គហបតិ​។​ ​ការ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​
ថយ | ទំព័រទី ៩៥ | បន្ទាប់