សុធម្ម​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​លោក​ត្រូវ​សូមទោស​ ​នឹង​ចិត្ត​គហបតិ​ ​ដូច្នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​បដិ​សារ​ណី​យក​ម្ម​ ​សង្ឃ​បាន​ធ្វើ​ដល់​សុធម្ម​ភិក្ខុ​ ​ដោយ​ពាក្យ​ថា​ ​លោក​ត្រូវ​សូមទោស​ ​នឹង​ចិត្ត​គហបតិ​ ​ដូច្នេះ​ ​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​សេចក្តី​នោះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​១៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​សង្ឃ​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ក្នុង​ទី​កំបាំងមុខ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិនបាន​សាកសួរ១​ ​កម្ម​ដែល​ធ្វើ​មិនបាន​តាម​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​ ​
 ​[​១៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិន​មាន​អាបត្តិ១​ ​កម្ម​ដែល​ធ្វើ​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់