[​១៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិនបាន​សាកសួរ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​
 ​[​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ ​ដែល​ធ្វើ​មិន​តាម​ប្តេជ្ញា​ ​(​របស់​ភិក្ខុ​)​១​ ​កម្ម​ដែល​ធ្វើ​ ​មិន​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ ​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 ​[​១៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ ​ដែល​ធ្វើ​ដោយ​មិន​មាន​អាបត្តិ១​ ​កម្ម​ដែល
ថយ | ទំព័រទី ៩៨ | បន្ទាប់