ដែល​ធ្វើ​ចំពោះមុខ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​ការសាកសួរ១​ ​កម្ម​ដែល​ធ្វើតាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 ​[​១៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ ​ដែល​ធ្វើ​ដោយ​អាបត្តិ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ​ជា​ ​ទេសនាគាមិនី១​ ​កម្ម​ដែល​ធ្វើតាម​អាបត្តិ​ ​ដែល​ភិក្ខុ​មិនបាន​សំដែង១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 ​[​១៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ ​ដែល​ចោទ​ហើយ​ ​ទើប​ធ្វើ១​ ​កម្ម​ដែល​រំលឹក​ហើយ​ ​ទើប​ធ្វើ១​ ​កម្ម​ដែល​លើក​អាបត្តិ​ហើយ​ ​ទើប​ធ្វើ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​។​បេ​។​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
ថយ | ទំព័រទី ១០១ | បន្ទាប់