កម្ម​ដែល​ធ្វើ​ ​ដោយ​សេចក្តី​ព្រមព្រៀង១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​

​ចប់​ធម្មកម្ម​មាន១២​ ​ក្នុង​បដិ​សារ​ណី​យក​ម្ម​។​


 [​១៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​ ​អង្គ៥​ ​គឺ​ភិក្ខុ​ព្យាយាម​ ​មិន​ឲ្យ​ពួក​គ្រហស្ថ​បានលាភ១​ ​ព្យាយាម​ ​មិន​ឲ្យ​ពួក​គ្រហស្ថ​បាន​ប្រយោជន៍១​ ​ព្យាយាម​ ​មិន​ឲ្យ​ពួក​គ្រហស្ថ​ ​បាន​លំនៅ១​ ​ជេរប្រទេច​ពួក​គ្រហស្ថ១​ ​បំបែកពួក​គ្រហស្ថ​ ​ឲ្យ​បែក​ចាក​ពួក​គ្រហស្ថ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​(​១​)​ ​។​
 [​១៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​ ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ​ ​ចំពោះ​ ​(​មុខ​)​ ​ពួក​គ្រហស្ថ១​ ​ពោល​តិះដៀល​ព្រះធម៌​ ​ចំពោះ​ ​(​មុខ​)​ ​ពួក​គ្រហស្ថ១​ ​ពោល​តិះដៀល​ព្រះសង្ឃ​ ​ចំពោះ​ ​(​មុខ​)​ ​ពួក​គ្រហស្ថ១​
​ ​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សូម្បី​ប្រកបដោយ​អង្គ១​ ​ក៏​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ដែរ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់