ត្មះពួកគ្រហស្ថ ដោយពាក្យថោកទាប១ មួយពួកទទួលពាក្យប្តេជ្ញា ប្រកបដោយធម៌ អំពីពួកគ្រហស្ថហើយ ហើយត្រឡប់ជាមិនធ្វើឲ្យពិត តាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើបដិសារណីយកម្ម ដល់ភិក្ខុ៥ពួកនេះឯង(*) ។
ចប់បដិសារណីយកម្ម មានប្រាំៗ បួនលើក (ម្ភៃ) ដែលសង្ឃប្រាថ្នា (នឹងធ្វើ ក៏ធ្វើបាន)។
[១៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើបដិសារណីយកម្មហើយ គួរប្រព្រឹត្តវត្ត ដោយត្រឹមត្រូវ។ ឯការប្រព្រឹត្តវត្ត ដោយត្រឹមត្រូវ ក្នុងបដិសារណីយកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យនិស្ស័យ១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន១ មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនីទាំងឡាយ១ សង្ឃបានធ្វើបដិសារណីយកម្ម ព្រោះអាបត្តិណា ភិក្ខុមិនគប្បីត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នានឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ១ ភិក្ខុនោះ មិនត្រូវតិះដៀលកម្ម១ មិនត្រូវតិះដៀលភិក្ខុដែលធ្វើកម្ម១ មិនត្រូវហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណា ដល់ភិក្ខុជាបកតត្ត១

(*) ត្រង់នេះរាប់ឃើញថាមាន៦ពួក មិនមែន៥ពួកទេ