(ក្នុងអធិករណ៍នោះ)១ មិនបានទទួលនាទីជាធំក្នុងវត្ត១ មិនបានឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនបានចោទគេ១ មិនបានរំលឹក១ មិនបានប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៨នេះឯង។
[១៧៣] ម្នាលភិក្ខុទាំងឡាយ ឯបដិសារណីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សុធម្មភិក្ខុ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចថ្វាយបង្គំបាទា របស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី និយាយយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកដែលសង្ឃ បានធ្វើបដិសារណីយកម្មរួចហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម មកសូមការរម្ងាប់ បដិសារណីយកម្ម។ ភិក្ខុនោះ ត្រូវសូម ជាគំរប់ពីរដងផង។ ត្រូវសូម ជាគំរប់បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សុធម្មភិក្ខុនេះ សង្ឃបានធ្វើ បដិសារណីយកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់
ចប់ អង្គមានចំនួន១៨ ដែលសង្ឃត្រូវរម្ងាប់ ក្នុងបដិសារណីយកម្ម។