[​១៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិន​តាម​ពាក្យ​ប្តេជ្ញា១​ ​កម្ម​ដែល​ធ្វើ​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​
 [​១៨២​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​គ្មាន​អាបត្តិ១​ ​កម្ម​ដែល​ធ្វើ​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​
 [​១៨៣​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ​ដែល​មិនមែន​ជា​ ​ទេសនាគាមិនី១​ ​កម្ម​ដែល​ធ្វើ​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​
 ​[​១៨៤​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ ​ដែល​ភិក្ខុ​សំដែង​ហើយ១​ ​កម្ម​ដែល​ធ្វើ​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​
 [​១៨៥​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិនបាន​ចោទ​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​
 [​១៨៦​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិនបាន​រំលឹក​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​
ថយ | ទំព័រទី ១២០ | បន្ទាប់