ក៏​មិន​ត្រូវ​ប្រដៅ​ភិក្ខុនី​ឡើយ​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ចំពោះ​អាបត្តិ​ណា​ ​មិន​ឲ្យ​ត្រូវអាបត្តិ​នោះ​ទៀត​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែល​អាបត្តិ​នោះ​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​នោះ​ ​មិន​ត្រូវ​តិះដៀល​កម្ម​ ​មិន​ត្រូវ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​កម្ម​ ​មិន​ត្រូវ​ត្រេកអរ​នឹង​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​អញ្ជលី​កម្ម​ ​សាមីចិកម្ម​ ​ការ​នាំ​អាសន​មក​ឲ្យ​ ​ការ​នាំ​ទីដេក​ ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​វត្ថុ​សម្រាប់​ជូត​ជើង​ ​ការ​ទទួល​បាត្រ​ចីវរ​ ​និង​ការ​បរិកម្ម​ ​(​ដុស​)​ ​ខ្នង​ ​ក្នុង​វេលា​ស្រង់ទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ ​មិន​ត្រូវ​ចោទ​ភិក្ខុ​ជា​បកត​ត្ត​ ​ដោយ​សីលវិបត្តិ​ ​មិន​ត្រូវ​ចោទ​ភិក្ខុ​ជា​បកត​ត្ត​ ​ដោយ​អាចារ​វិបត្តិ​ ​មិន​ត្រូវ​ចោទ​ភិក្ខុ​ជា​បកត​ត្ត​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ ​មិន​ត្រូវ​ចោទ​ភិក្ខុ​ជា​បកត​ត្ត​ ​ដោយ​អាជីវ​វិបត្តិ​ ​មិន​ត្រូវ​បំបែក​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​បែក​ចាក​ពួក​ភិក្ខុ​ ​មិន​ត្រូវ​ទ្រទ្រង់​ទង់ជ័យ​របស់​គ្រហស្ថ​(​១​)​ ​មិន​ត្រូវ​ទ្រទ្រង់​ទង់ជ័យ​របស់​តិរ្ថិយ​(​២​)​ ​មិន​ត្រូវ​សេពគប់​នឹង​ពួក​តិរ្ថិយ​ ​ត្រូវ​សេពគប់​នឹង​ពួក​ភិក្ខុ​ ​ត្រូវ​សិក្សា​សិក្ខា​របស់​ភិក្ខុ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​ទី​មិនមែន​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​មិន​ត្រូវ​ទ្រទ្រង់​សំពត់​ពណ៌ស​ ​មិនបាន​កាត់​ជាយ​ផង​ ​មាន​ជាយ​ជា​ផ្កា​ផង​ ​។​ ​(​២​)​ ​មិន​ត្រូវ​ទ្រទ្រង់​សំពត់​ទាំងឡាយ​ ​មាន​សំពត់​ដែលគេ​ក្រង​ដោយ​ស្បូវ​ជាដើម​ ​។​
ថយ | ទំព័រទី ១២៧ | បន្ទាប់