[​២២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​មិន​នៅក្នុង​អាវាស​មា​នដ​ម្បូ​លមួយ១​ ​មិន​នៅក្នុង​ទី​មិនមែន​ជា​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ១​ ​មិន​នៅក្នុង​ទី​អាវាស​ ​ឬ​ទី​មិនមែន​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ១​ ​ជាមួយនឹង​ភិក្ខុ​ជា​បកត​ត្ត​ ​ឃើញ​ភិក្ខុ​ជា​បកត​ត្ត​ហើយ​ ​ក្រោក​ចេញពី​អាសន១​ ​មិន​រុករាន​ភិក្ខុ​ជា​បកត​ត្ត​ ​ខាងក្នុង​ ​ឬ​ខាងក្រៅ​ ​(​វិហារ​)​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​
 [​២២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​មិន​ហាម​ឧបោសថ​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ហាម​បវារណា​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​នោះ​)​១​ ​មិន​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​មិន​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​មិន​ចោទ១​ ​មិន​រំលឹក១​ ​មិន​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់