[​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​មិន​លើក​អាបត្តិ​ឡើង​សិន​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​

​ចប់​ ​ត​ជ្ជ​នី​យក​ម្ម​មាន​ចំនួន១២ក្នុង​អធម្មកម្ម​


 [​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ជា​កម្ម​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​ប្រកបដោយ​វិនយ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​ដែល​ធ្វើ​ក្នុង​ទី​ចំពោះមុខ១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការសាកសួរ១​ ​កម្ម​ដែល​ធ្វើតាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើតាម​អាបត្តិ១​ ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ជា​ទេសនាគាមិនី១
ថយ | ទំព័រទី ១៤ | បន្ទាប់