បន្តុះ​បង្អាប់​ថា​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​មិនសមបើ​ ​នឹង​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​សំដែង​អាបត្តិ​ចេញ​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ក្នុង​វេលា​នោះ​ ​ហើយ​ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ឆ​ន្ន​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​សំដែង​អាបត្តិ​ចេញ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​អំពើ​នេះ​ ​មិន​សមគួរ​។​បេ​។​ ​មិន​គប្បី​ធ្វើ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​នោះ​ ​ត្រូវអាបត្តិ​ហើយ​ ​មិនសមបើ​ ​នឹង​មិន​ប្រាថ្នា​សំដែង​អាបត្តិ​ចេញ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​នឹង​បាន​ដឹកនាំ​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ក៏ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​។​បេ​។​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ឆ​ន្ន​ភិក្ខុ​។​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់