លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឆ​ន្ន​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​សំដែង​អាបត្តិ​ចេញ​។​ ​សង្ឃ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ឆ​ន្ន​ភិក្ខុ​។​ ​ការ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ឆ​ន្ន​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ឆ​ន្ន​ភិក្ខុ​ហើយ​ ​ការ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រាប់​គ្នា​ ​ក្នុង​អា​វា​សតៗ​ទៅ​ថា​ ​ឆ​ន្ន​ភិក្ខុ​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ហើយ​។​
ថយ | ទំព័រទី ១៤៣ | បន្ទាប់