[​២៤៩​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​រំលឹក​ហើយ​ ​ទើប​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​សេចក្តី​ព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 [​២៥០​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​លើក​អាបត្តិ​ឡើង​ហើយ​ ​ទើប​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​សេចក្តី​ព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ជា​កម្ម​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​

​ចប់​ធម្មកម្ម​ ​មាន​ចំនួន១២​ ​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​។​


 [​២៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ភិក្ខុ​បង្កហេតុ​ ​បង្កជម្លោះ​ ​បង្ក​វិវាទ​ ​បង្ក​តិរច្ឆានកថា​ ​បង្ក​អធិករណ​ក្នុង​សង្ឃ១​ ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ១​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់