ឈ្មោះ​អរិ​ដ្ឋ​ ​ជា​កូន​ ​នៃ​ត្រកូល​ ​អ្នកសម្លាប់​ត្មាត​ ​មាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ ​កើតឡើង​ថា​ ​យើង​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​ធម៌​ទាំងឡាយ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​តែង​ធ្វើ​សេចក្តី​អន្តរាយ​ ​បាន​យ៉ាងណា​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​ ​អ្នក​សេព​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ជាច្រើន​រូប​ ​បានឮ​ដំណឹង​ថា​ ​ភិក្ខុ​ឈ្មោះ​អរិ​ដ្ឋ​ ​ជា​កូន​ ​នៃ​ត្រកូល​ ​អ្នកសម្លាប់​ត្មាត​ ​មាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ ​កើតឡើង​ដូច្នេះ​ថា​ ​យើង​ដឹង​ច្បាស់​ ​នូវ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​ធម៌​ទាំងឡាយ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​តែង​ធ្វើ​សេចក្តី​អន្តរាយ​ ​បាន​យ៉ាងណា​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​ ​អ្នក​សេព​ទេ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ចូល​ទៅ​រក​អរិ​ដ្ឋ​ភិក្ខុ​ ​ដែល​ជា​កូន​ ​នៃ​ត្រកូល​ ​អ្នកសម្លាប់​ត្មាត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​ ​នឹង​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​កូន​ ​នៃ​ត្រកូល​ ​អ្នកសម្លាប់​ត្មាត​ថា​ ​ម្នាល​អាវុសោ​អរិ​ដ្ឋ​ ​ឮថា​ ​អ្នកឯង​ ​មាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ ​កើតឡើង​ដូច្នេះ​ថា​ ​យើង​ដឹង​ច្បាស់​ ​នូវ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​ធម៌​ទាំងឡាយ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​តែង​ធ្វើ​សេចក្តី​អន្តរាយ​ ​បាន​យ៉ាងណា​ ​ធម៌​ទាំងនោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​ ​អ្នក​សេព​ទេ​ ​ពិតមែន​ឬ​។​ ​អរិ​ដ្ឋ​ភិក្ខុ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់