ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដោយ​យល់សប្តិ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដោយ​របស់​ខ្ចីគេ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដោយ​ផ្លែឈើ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដោយ​កាំបិត​ ​និង​ជ្រញ់​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដោយ​លំពែង​ ​និង​ដែក​ស្រួច​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដោយ​ក្បាល​ពស់​។​បេ​។​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ច្រើន​។​ ​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​កូន​ ​នៃ​ត្រកូល​ ​អ្នកសម្លាប់​ត្មាត​ ​កាលដែល​ពួក​ភិក្ខុ​ទាំងនោះ​ ​និយាយ​ដាស់តឿន​ ​យ៉ាងនេះ​ហើយ​ ​ក៏​នៅតែ​ប្រកាន់ទិដ្ឋិ​លាមក​នោះ​ ​ដោយ​មាំ​ ​ហើយ​និយាយ​យ៉ាងនេះ​ ​ដដែល​ថា​ ​ម្នាល​អាវុសោ​ ​យើង​ដឹង​ច្បាស់​ ​នូវ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​ធម៌​ទាំងឡាយ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​បាន​យ៉ាងណា​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​បានទេ​ ​ដូច្នោះ​មែន​។​ ​ពួក​ភិក្ខុ​នោះ​ ​មិន​អាច​នឹង​ដោះ​ ​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​កូន​ ​នៃ​ត្រកូល​ ​អ្នកសម្លាប់​ត្មាត​ ​ឲ្យ​រួចចាក​ទិដ្ឋិ​ដ៏​លាមក​នោះ​បាន​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់