[​២៩៩​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ ​ដែល​មិនទាន់​សំដែង១​ ​ធ្វើ​ត្រូវ​តាម​ធម៌១​ ​ធ្វើ​ដោយ​សេចក្តី​ព្រមព្រៀង១​។​បេ​។​
 [​៣០០​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ចោទ​ហើយ​ ​ទើប​ធ្វើ១​ ​ធ្វើ​ត្រូវ​តាម​ធម៌១​ ​ធ្វើ​ដោយ​សេចក្តី​ព្រមព្រៀង១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 [​៣០១​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​រំលឹក​ហើយ​ ​ទើប​ធ្វើ១​ ​ធ្វើ​ត្រូវ​តាម​ធម៌១​ ​ធ្វើ​ដោយ​សេចក្តី​ព្រមព្រៀង១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 [​៣០២​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​លើក​អាបត្តិ​ឡើង​ហើយ​ ​ទើប​ធ្វើ១​ ​ធ្វើ​ត្រូវ​តាម​ធម៌១​ ​ធ្វើ​ដោយ​សេចក្តី​ព្រមព្រៀង១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ជា​កម្ម​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​

​ចប់​កម្ម​ប្រកបដោយ​ធម៌​ ​មាន​ចំនួន១២​ ​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​។​

ថយ | ទំព័រទី ១៧៨ | បន្ទាប់