[​៣០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​វិបត្តិ​ចាក​សីល​ ​ក្នុង​អធិសីល​ពួក១​ ​វិបត្តិ​ចាក​អាចារ​ ​ក្នុង​អជ្ឈាចារ​ពួក១​ ​វិបត្តិ​ចាក​ទិដ្ឋិ​ ​ក្នុង​អតិ​ទិដ្ឋិ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ​ទាំង៣ពួក​នេះឯង​។​
 [​៣០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ​ពួក១​ ​ពោល​តិះដៀល​ព្រះធម៌​ពួក១​ ​ពោល​តិះដៀល​ព្រះសង្ឃ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ​ទាំង៣ពួក​នេះឯង​។​

​ចប់​កម្ម​មាន​ចំនួន៦លើក​ ​ដែល​សង្ឃ​ប្រាថ្នា​ ​(​នឹង​ធ្វើ​ ​ក៏​ធ្វើ​បាន​)​ ​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​។​

ថយ | ទំព័រទី ១៨១ | បន្ទាប់