ចំពោះ​អាបត្តិ​ណា​ ​នៅតែ​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ដែល​ប្រហែលគ្នា​ ​នឹង​អាបត្តិ​នោះ១​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​នោះ១​ ​តិះដៀល​កម្ម១​ ​តិះដៀល​ពួក​ភិក្ខុ​ដែល​ធ្វើ​កម្ម១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង៥នេះ​ទេ​។​
 [​៣១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​ដែល​ហាម​ឧបោសថ​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​ហាម​បវារណា១​ ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​នោះ​)​១​ ​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​ចោទ១​ ​រំលឹក១​ ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨នេះ​ទេ​។​

​ចប់​អង្គ​មាន​ចំនួន១៨​ ​ដែល​សង្ឃ​មិន​ត្រូវ​រម្ងាប់​ ​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​។​

ថយ | ទំព័រទី ១៨៥ | បន្ទាប់