ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​។​ ​សង្ឃ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ការ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​សង្ឃ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​ ​ហើយ​បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ ​ចេញ​ចាក​កម្ម​ ​មក​សូម​ការ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​។​ ​សង្ឃ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ការ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​
ថយ | ទំព័រទី ១៨៩ | បន្ទាប់