ដោយ​មិន​តាម​ពាក្យ​ប្តេជ្ញា​ ​ធ្វើមិនត្រូវ​តាម​ធម៌​ ​ធ្វើ​ដោយ​ពួក១​ ​ត​ជ្ជ​នី​យក​ម្ម​ឯណា​ ​ដែល​សង្ឃ​ធ្វើ​ដោយ​គ្មាន​អាបត្តិ​ ​ធ្វើមិនត្រូវ​តាម​ធម៌​ ​ធ្វើ​ដោយ​ពួក​ ​ធ្វើ​ដោយ​អាបត្តិ​មិនមែន​ជា​ទេសនាគាមិនី​ ​ធ្វើមិនត្រូវ​តាម​ធម៌​ ​ធ្វើ​ដោយ​ពួក១​ ​(​ត​ជ្ជ​នី​យក​ម្ម​ទាំងនោះ​ ​ចាត់ជា​អធម្មកម្ម​ ​ជា​អវិនយ​កម្ម​)​ ​ត​ជ្ជ​នី​យក​ម្ម​ ​ដែល​សង្ឃ​ធ្វើ​ ​ដោយ​អាបត្តិ​ដែល​សំដែង​ហើយ​ ​ធ្វើមិនត្រូវ​តាម​ធម៌​ ​ធ្វើ​ដោយ​ពួក​ ​ក៏​ចាត់ជា​អធម្មកម្ម​ ​ជា​អវិនយ​កម្ម​ដូចគ្នា​ដែរ​ ​ត​ជ្ជ​នី​យក​ម្ម​ ​ដែល​សង្ឃ​មិនបាន​ចោទ​ ​ហើយ​ស្រាប់តែ​ធ្វើ​ ​ធ្វើមិនត្រូវ​តាម​ធម៌​ ​ធ្វើ​ដោយ​ពួក​ ​ក៏​ដូចគ្នា​ដែរ​ ​កម្ម​ដែល​សង្ឃ​មិនបាន​រំលឹក​ ​ហើយ​ស្រាប់តែ​ធ្វើ​ ​ធ្វើមិនត្រូវ​តាម​ធម៌​ ​ធ្វើ​ដោយ​ពួក​ ​ក៏​ដូចគ្នា​ដែរ​ ​កម្ម​ ​ដែល​សង្ឃ​មិនបាន​លើក​អាបត្តិ​ឡើង​ ​ហើយ​ស្រាប់តែ​ធ្វើ​ ​ធ្វើមិនត្រូវ​តាម​ធម៌​ ​ធ្វើ​ដោយ​ពួក​ ​ក៏​ដូច​
ថយ | ទំព័រទី ១៩២ | បន្ទាប់