ព្រះសង្ឃ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​ ​
 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ៣ពួក​គឺ​ភិក្ខុ​មួយ​ពួក​ជា​អ្នកបង្កហេតុ​។​បេ​។​ ​បង្ក​អធិករណ​ក្នុង​សង្ឃ១​ ​ភិក្ខុ​មួយ​ពួក​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​ភិក្ខុ​មួយ​ពួក​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ៣ពួក​នេះឯង​។​ ​
 [​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​មួយ​ពួក​ ​មាន​សីលវិបត្តិ​ក្នុង​អធិសីល១​ ​ភិក្ខុ​មួយ​ពួក​មាន​អាចារ​វិបត្តិ​ ​ក្នុង​អជ្ឈាចារ១​ ​ភិក្ខុ​មួយ​ពួក​ ​មាន​ទិដ្ឋិ​វិបត្តិ​ ​ក្នុង​អតិ​ទិដ្ឋិ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ដល់​ភិក្ខុ៣ពួក​នេះឯង​។​ ​
ថយ | ទំព័រទី ២០ | បន្ទាប់