[​៣៣១​]​ ​គ្រានោះ​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​អង្គុយ​ ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ដាច់​រាត្រី​របស់​បារិ​វាសិក​ភិក្ខុ​ ​មាន​ប៉ុន្មាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ការ​ដាច់​រាត្រី​ ​របស់​បារិ​វាសិក​ភិក្ខុ​ ​មាន៣យ៉ាង​ ​គឺ​ការ​នៅ​រួមគ្នា​(​១​)​១​ ​ការ​មិន​នៅ​រួមគ្នា​(​២​)​១​ ​ការ​មិន​ប្រាប់​(​៣​)​១​ ​ម្នាល​ឧបាលិ​ ​ការ​ដាច់​រាត្រី​ ​របស់​បារិ​វាសិក​ភិក្ខុ​ ​មាន៣យ៉ាង​ដូច្នេះ​ឯង​។​
 [​៣៣២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុសង្ឃ​ប្រជុំ​គ្នា​ច្រើន​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ពួ​ក​បារិ​វាសិក​ភិក្ខុ​ ​មិន​អាច​នឹង​ជម្រះ​បរិវាស​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ដាក់​បរិវាស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បរិវាស​នោះ​ ​ភិក្ខុ​ត្រូវ​ដាក់​យ៉ាងនេះ​។​ ​បារិ​វាសិក​ភិក្ខុ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​ភិក្ខុ​មួយ​រូប​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយ
​(​១​)​ ​គឺ​នៅជា​មួយ​នឹង​ភិក្ខុ​ ​ជា​បកត​ត្ត​ ​ក្នុង​លំនៅ​ដែល​មា​នដ​ម្បូ​លមួយ​រួមគ្នា​ ​។​ ​(​២​)​ ​គឺ​នៅតែ​ឯង​ ​មិនបាន​នៅក្នុង​អាវាស​ ​ដែល​មាន​ភិក្ខុ​ជា​បកត​ត្ត​ ​។​ ​(​៣​)​ ​គឺ​មិន​ប្រាប់​ ​ការដែល​ខ្លួន​ប្រព្រឹត្ត​ ​ដល់​ភិក្ខុ​ផងគ្នា​ ​មាន​អាគន្តុក​ភិក្ខុ​ជាដើម​ ​។​
ថយ | ទំព័រទី ២១២ | បន្ទាប់